OPA's Advice Service is receiving a high volume of calls which may result in a delay in us returning your call. Please be patient and we will be in contact as soon as we can.

ភាសាខ្មែរ / Khmer (Cambodian)


Office of the Public Advocate (ការិយាល័យអ្នកគាំទ្រសាធារណៈ) (OPA) គឺជាស្ថាប័នច្បាប់ឯករាជ្យមួយដែល ការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍របស់មនុស្សមានពិការភាពនៅក្នុងរដ្ឋវិចថូរៀ។

បុគ្គលិក OPA និងអ្នកស្ម័គ្រចិត្តជាង៩០០នាក់ ដឹកនាំដោយ Public Advocate (អ្នកគាំទ្រសាធារណៈ) ដែលធ្វើការដើម្បី លុបបំបាត់ការរំលោភបំពាន ការធ្វេសប្រហែស និងការកេងប្រវ័ញ្ចមនុស្សមានពិការភាព ឬមនុស្សមានជំងឺផ្លូវចិត្ត។

OPA ជួយមនុស្សមានពិការភាព ឬមនុស្សមានជំងឺផ្លូវចិត្ត ក្រុមគ្រួសារ អ្នកថែទាំ និងអ្នកគាំទ្ររបស់ពួកគេ ដោយផ្តល់ដំបូន្មាន ការអប់រំ ព័ត៌មាន ការស្រាវជ្រាវ ការថែរក្សា និងការគាំទ្រ។

សេវាកម្មប្រឹក្សាយោបល់ OPA

សម្រាប់សេវាកម្មប្រឹក្សាយោបល់ OPA សូមហៅទូរស័ព្ទលេខ 1300 309 337។

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា សូមចុចលេខ 1 សម្រាប់កន្លែងទទួលភ្ញៀវ។

សូមប្រាប់កន្លែងទទួលភ្ញៀវ៖

  • អ្នកត្រូវការអ្នកបកប្រែភាសា
  • ឈ្មោះរបស់អ្នក
  • លេខទូរស័ព្ទរបស់អ្នក
  • ភាសារបស់អ្នក។

នរណាម្នាក់មកពីសេវាកម្មប្រឹក្សាយោបល់ OPA នឹងទូរស័ព្ទហៅមកអ្នក ដោយមានអ្នកបកប្រែភាសាមួយរូប។

វគ្គផ្តល់ព័ត៌មាន

ដើម្បីស្វែងយល់អំពីវគ្គផ្តល់ព័ត៌មានរបស់ OPA សូមផ្ញើអ៊ីម៉េលទៅមន្ដ្រី OPA ផ្នែកអប់រំ និងការចូលរួម [email protected]

Downloadable Resources